khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២៤ ជាមួយលោក លោកស្រីមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    រសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២៤ ជាមួយលោក លោកស្រីមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីបានស្តាប់របាយការណ៍រួចមក អង្គប្រជុំបានឯកភាពកំណត់ទិសដៅការងារជាអាទិភាពសម្រាប់ ខែមេសា ឆ្នាំ២០២៤ រួមមាន ៖ ១-គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវរៀបចំពង្រាយកម្លាំងល្បាតត្រួតពិនិត្យរដ្ឋបាលការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចាប់ពីពេលនេះតទៅ ធានាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានចូលរួមកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។ ២-គ្រប់ផ្នែក គ្រប់ជំនាញត្រូវបន្តប្រតិបត្តការងារតាមគោលដៅនីមួយៗ ដែលសមូហភាពក្នុងអង្គប្រជុំបានឯកភាព
    ជាគោលការរួច។ សូមកោតសរសើរដោយសេចក្តីគោរព ស្រឡាញ់ពេញចិត្ត ហើយក៏បានជួយឧបត្ថម្ភថវិកាជូនសមាគមថែទាំសុខភាពមនុស្សចាស់សម្រាប់ ខែមេសា ឆ្នាំ២០២៤ ក្នុងបរិយាកាសជាគ្រួសារស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត