នារសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។ ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖ ១.ឯកឧត្តម ងី ច័ន្ទ្រផល ប្រធាន ២.ឯកឧត្តម ខៀវ មុត អនុប្រធាន ៣.ឯកឧត្តម ជឹម លាវ លេខាធិការ ៤.ឯកឧត្តម លី សារី សមាជិក ៥.ឯកឧត្តម គង់ មុនីកា សមាជិក
ប្រភព៖ នាយកដ្ឋានព័ត៌មាន