khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា នៃសាលារៀន ផីឆឹង
     
    ចែករំលែក ៖

    ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សាលារៀន ផីឆឹង មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា ក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត និងជាឧត្ដមទីប្រឹក្សាសមាគមខ្មែរ-ចិនខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ជនជាតិខ្មែរ ជនជាតិចិន អាណាព្យាបាលសិស្សានុសិស្សផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការអប់រំ បណ្តុះបណ្តាលនាពេលកន្លងមក ព្រោះថាការងារអប់រំ គឺជាការងាររបស់យើងទាំងអស់គ្នា រួមសាមគ្គីគ្នា ដើម្បីអនាគតសិស្សានុសិស្ស កែប្រែជោគវាសនា និងក្តីសុបិន្តឱ្យក្លាយជាការពិត។ ត្រូវចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍន៍គុណសម្បទាសិស្សានុសិស្សនូវចំណេះដឹង ជំនាញ ទេពកោសល្យច្នៃប្រឌិត បំណិនសតវត្សទី២១ គុណសម្បទាពលរដ្ឋសាកល និងក្រមសីលធម៌ប្រកបដោយមនសិការស្នេហាជាតិ ដើម្បីក្លាយជាអ្នកដឹកនាំសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ការការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាការវិនិយោគរយៈពេលវែងរបស់សង្គមជាតិនឹងត្រូវការចូលរួមជាចាំបាច់នូវការការពារថែទាំ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាថា ធនធានមនុស្សដែលយើងផលិតបានឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោក។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី