khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចូលជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។
    តាងនាមឱ្យសមាជិក សមាជិកា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា បានសម្តែងនូវការគោរព និងមានសេចក្តីរីករាយឥតឧបមា ដែលមានឱកាសបម្រើប្រទេសជាតិ និងប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា។ ឯកឧត្តមសន្យាថា នឹងខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានានូវប្រសិទ្ធភាពការងារខ្ពស់។
    ឯកឧត្តមសូមគោរព និងសម្ដែងនូវការអបអរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសដែលព្រឹទ្ធសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ។ ជាមួយគ្នានេះឯកឧត្តមសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុសក័សិទ្ធិក្នុងលោក និង់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពរប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា