ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។
ក្នុងឱកាសនោះ ឯកឧត្ដម និងក្រុមការងារបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។