khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន០៥
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៥រួមមាន៖
    ១.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០២៤។
    ២.ពិនិត្យ ពិភាក្សា ផែនការប្រតិបត្តិរបស់គណៈកម្មការ ឆ្នាំ២០២៤ (លើកទី១)។
    ៣.ពិនិត្យ ពិភាក្សា តួនាទី ភារកិច្ច ទទួលខុសត្រូវរបស់គណ:កម្មការ។
    ៤.ពិនិត្យ ពិភាក្សាការបែងចែក តួនាទី ភារកិច្ច
    របស់មន្ត្រីជំនួយការគណៈកម្មការ ។
    ៥.បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់ ឯកឧត្តមសមាជិកអង្គប្រជុំ)៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ