ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល នៅសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និង ការថ្លែងអំណរគុណពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំដែលបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកន្លងមក និង បានណែនាំលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំឱ្យបន្តយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយផ្ដោតលើ ទី១ សេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ , ទី២ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់គាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និង ទី៣ ការផ្ដល់យុត្តិធ៌មសង្គម ។
មុននឹងបញ្ចប់ ឯកឧត្តម បានសំណូមពរសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុមប្រឹក្សាស្រុក តាមការកំណត់នៃច្បាប់ឱ្យបានគ្រប់ៗគ្នា ។