khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ឃុំ ចំនួន០៤ គឺឃុំទ្រាស ឃុំស្វាយចេក ឃុំរលួស និងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តមឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ឃុំ ចំនួន០៤ គឺឃុំទ្រាស ឃុំស្វាយចេក ឃុំរលួស និងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនប្រជាកសិករ ពីការជ្រើសរើសពូជ ជាពូជសុទ្ធ មានគុណភាពល្អ ស្របតាមរដូវកាលភូមិសាស្រ្ត និងតម្រូវការទីផ្សារ ពិសេសពូជស្រូវផ្ការំដួល។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានពន្យល់ពីការរៀបចំសហគមន៍កសិករ មានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការជួយឲ្យមានភាពប្រសើរឡើង គឺមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ បញ្ហាឧបសគ្គនិងកង្វល់ផ្សេងៗ ត្រូវបានដោះស្រាយរហ័ស ដូចជាបច្ចេកទេសដាំដុះ ពូជ ជី ការភ្ជួររាស់ ច្រូតកាត់ តម្លៃទីផ្សារ បម្រែបម្រួលផ្សេងៗទៀត។ល។ ក្នុងកម្មវិធីនេះ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងលោកប្រធានការិយាល័យជំនាញក្នុងស្រុកផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail