khmer eng
  • ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភូមិទី៥ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិព្រៃខ្នង ឃុំព្រែខ្នង ស្រុកទឹកឈូ ខេត្តកំពត
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
    ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភូមិទី៥ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិព្រៃខ្នង ឃុំព្រែខ្នង ស្រុកទឹកឈូ ខេត្តកំពត ក្នុងពិធីរៀបចំធ្វើដំណើរបេសកកម្មដើម្បីធ្វើហាជ្ជី នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអុីម៉ាំខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានផងដែរ ។
    ខ្លឹមសារសំណេះសំណាលគឺ ដោយប្រទេសកម្ពុជាយើងមានសន្តិភាព ប្រជាពលរដ្ឋអាចអនុវត្តន៍សិទ្ធសេរីភាពរបស់ខ្លួនបានគ្រប់គ្រាន់ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបមុខរបរ សិទ្ធិតាំងទីលំនៅ សិទ្ធិអនុវត្តន៍ជំនឿសាសនា និងអនុវត្តន៍តាមគោលការណ៍សាសនា សិទ្ធិដើរហើរក្នុង និងក្រៅប្រទេស ជាក់ស្តែងថ្ងៃនេះបងប្អូនរៀបដំណើរ ដើម្បីទៅបំពេញបេសកកម្មហាជ្ជី នៅឯប្រទេសអារ៉ាប់ នេះគឺជាការអនុវត្តន៍សិទ្ធិសេរីភាពរបស់បងប្អូន តែធ្វើយ៉ាងណាការអនុវត្តន៍សិទ្ធិនេះ កុំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។

    ខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ