នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណ:កម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចង្ហាន់ បិណ្ឌបាត និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះមេគុណខេត្ត ជាព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃចំនួន ១៩៧អង្គ គង់នៅវត្តឥន្ទ្រៃយ៍សំវរ: (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។