khmer eng
  • គណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបប្រជុំការងារជាមួយគណៈកម្មការទី៥ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានជួបប្រជុំគ្នាក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ការប្រាស្រ័យទាក់ទងគ្នា និងពិនិត្យពិភាក្សាលើរូបភាព និងឱកាស ដែលគណៈកម្មការទាំងពីរអាចសហការគ្នាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

    គណៈកម្មការទាំងពីរមានទស្សនវិស័យយល់ឃើញដូចគ្នាក្នុងការធ្វើការងាររួមគ្នា ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ការទូតសភា ដើម្បីជាផ្នែកមួយនៃការជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើននូវប្រសិទ្ធភាព និងលទ្ធផលការងារល្អ សម្រាប់បម្រើនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
    ប្រភព៖  នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ