លោកជំទាវ ចាន់ សុទ្ធាវី ដឹកនាំ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា នីតិកាលទី៥
គណ:កម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពរបស់ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណ:កម្មការ ដើម្បីពិភាក្សាលើក
ការរៀបចំ ការប្រព្រឹត្តទៅ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណ:កម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណ:កម្មការទី៦នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន