khmer eng
  • ឯកឧត្តមអនុប្រធានទី១ ទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តមនាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេករបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។
    ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ឯកឧត្តមបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងក្នុងគ្រួសាររបស់ឯកឧត្តម ដោយការបាត់បង់មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ឯម ជា គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ប្រពៃ។ ទោះបីរូបកាយរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឯម ជា បាត់បង់ទៅក៏ពិតមែន ប៉ុន្តែអ្វីដែលបានបន្សល់ទុកនោះគឺ អំពើល្អជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញ្ញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
    ឯកឧត្តមបានចូលរួមឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ឯម ជា បានទៅសោយសុខក្នុងសុគតិភព ជានិច្ចរៀងទៅ។
    សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម