khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការស្រាវជ្រាវបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការការពារផលប្រយោជន៍អាជីវករលក់រាយ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញស្តីពី «លទ្ធផលនៃការស្រាវជ្រាវបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការការពារផលប្រយោជន៍អាជីវករលក់រាយ» នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទី នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាព្រឹទ្ធសភាមកពីគណៈកម្មការនានា សរុបចំនួន១៦រូប និងមន្រ្តីពាក់ព័ន្ធចំនួន៤០រូប។
    លទ្ធផលនៃការសិក្សារស្រាវ ជ្រាវរបស់អគ្គនាយកដ្ឋានស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖
    ១.ទិដ្ឋភាពទូទៅអាជីវកម្មលក់រាយនៅកម្ពុជា
    ទីផ្សារលក់រាយមានតម្លៃប្រមាណ១៣,៣ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដោយត្រូវរំពឹងថានឹងកើនឡើងដល់តម្លៃប្រមាណ១៨,២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៧។ ក្នុងឆ្នាំ២០២៣ ហាងទំនិញលក់រាយទំនើប (modern retail space) ទំហំប្រមាណ ១២២ ០០០ម៉ែត្រការ៉េ នឹងត្រូវបានពង្រីកបន្ថែម (៥១ហាងបានបញ្ចប់ការសាងសង់ និង៧២ហាងទៀតកំពុងសាងសង់)។
    ២.ក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងសិទ្ធិ កាតព្វកិច្ច និងផល ប្រយោជន៍របស់អាជីវករលក់រាយយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថា មានបទប្បញ្ញត្តិច្បាប់ចំនួន១៣ ដែលបានចែងពាក់ព័ន្ធនឹងអាជីវកម្មខ្នាតតូច-មធ្យម។

    ប្រភព៖ ការិយាល័យជំនួយការអមគណៈកម្មការទី២ព្រឹទ្ធសភា
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា
    thumbnail
     
    សមាជិក សមាជិកា ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធី សំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ទឹម ផន នៅមន្ទីរពេទ្យកាល់ម៉េត
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ឋ្ធសភា ចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនជាស្រ្តីនៅឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ