khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធានការិយាល័យឡើង។

    ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងខែមីនានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីភាពជឿជាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា បំពេញមុខងាររបស់ខ្លួនបានល្អប្រសើរ តាមតម្រូវការចំបាច់ ជាក់ស្តែង ប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន។

    ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ អគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា នៅតែបន្តខិតខំពង្រឹងគុណភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់ តាមរយៈការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបណ្តុះបណ្តាល ឯកទេសការសិក្សាស្រាវជ្រាវបំពញបន្ថែមការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាងគោលនយោបាយថ្មីៗ និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍នានា ដើម្បីព្រឹទ្ធសភាឈានឆ្ពោះទៅរកការគ្រប់គ្រង និងការរ៉ាប់រងសេវាបានគ្រប់មុខ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក