khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤ 
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន សមាជិករដ្ឋសភា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមកម្មវិធីនេះផងដែរមាន ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត ប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំង មន្រ្តីរាជការគ្រប់ស្ថាប័ណ្ណក្នុងខេត្ត ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនិងប្រជាពលរដ្ឋ ប្រមាណ ២,២០០នាក់។ ក្នុងខែមិថុនា កន្លងទៅនេះ ឯកឧត្តម កែ គឹមយ៉ាន សមាជិករដ្ឋសភា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបត្ថម្ភកូនឈើ មានកូនដើមចាន់គីរី ២០,០០០ដើម និង ឈើប្រណិត ២,១៩០ដើម ជូនដល់ក្រុង ស្រុកទាំង៩ សាលារៀន និងវត្តអារាម។ ពិធីនេះប្រារព្វធ្វើនៅបរិវេណសកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងបានដាំកូនឈើ ៦០០ដើម និង៥,០០០ដើម ចែកជូនអ្នកចូលរួមកម្មវិធីផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ