khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ខៀវ មុត ប្រធាន ឯកឧត្តម ឈួន ឆាម អនុប្រធាន ឯកឧត្តម គិន ណែត លេខាធិការ និងឯកឧត្តម លី សារី សមាជិក បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧០០ ដោយបានផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម វ៉ី សំណាង ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ជំនួស ឯកឧត្តម អ៊ូច ភា ដែលត្រូវបានតែងតាំងមុខតំំណែងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ