ឯកឧត្តម អាយ ខន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព លោក ទេព ហៃ ជាជំទប់ទី១
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព លោក ទេព ហៃ ជាជំទប់ទី១ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនិច្ចកម្មកាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ។