khmer eng
  • ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយនឹងមន្ត្រីនៃការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយនឹងមន្ត្រីនៃការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
    ១.រាយការណ៍អំពីដំណើរការវិវត្តនៃការត្រៀមចុះបេសកកម្មរបស់គណៈកម្មការនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។
    ២.រាយការណ៍អំពីលទ្ធផលនៃការសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ សម្រាប់ការចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។
    ៣.មតិសំណេះសំណាលរបស់ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា។
    កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាម៉ោង៨:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា