khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បុគ្គលិក កម្មករ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានប្រារព្ធរៀបចំកម្មវិធីប្រគេនទៀនចាំព្រះវស្សា ទេយ្យទាន និងចង្ហាន់ពេលព្រឹក(នៅអាហារដ្ឋានសែនជ័យ១)ប្រគេនដល់ព្រះសង្ឃចំនួន៦១អង្គ
     
    ចែករំលែក ៖

    នាវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ (ត្រូវ ជាថ្ងៃសីល ) នៅតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) និងលោកជំទាវ ព្រមទាំងកូនចៅ បុគ្គលិក កម្មករ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានប្រារព្ធរៀបចំកម្មវិធីប្រគេនទៀនចាំព្រះវស្សា ទេយ្យទាន និងចង្ហាន់ពេលព្រឹក(នៅអាហារដ្ឋានសែនជ័យ១)ប្រគេនដល់ព្រះសង្ឃចំនួន៦១អង្គ ដែលនិមន្តមកពីវត្តចំនួន៤ រួមមាន៖
    – វត្តបឹងខ្នា ចំនួន២៥អង្គ
    – វត្តស្រះតាចាន់ ចំនួន២៦អង្គ
    – អាស្រមវត្តសន្សំកុសលគិរីគោរោទិ៍ ចំនួន៥អង្គ
    – វត្តមហានាមស្លារម ចំនួន៥អង្គ សរុបរួមចំនួន៦១អង្គ
    ដែលក្នុងមួយវត្តទទួលបាន ទៀនព្រះវស្សាចំនួន១គូរ អង្ករចំនួន២បាវ ទឹកស៊ីអ៊ីវចំនួន៤យួរ ត្រីខចំនួន១កេស មីចំនួន២កេស ភេសជ្ជៈចំនួន២កេស ទឹកសុទ្ធចំនួន២កេស សាច់ជ្រូកចំនួន២០គីឡូក្រាម ខជេីងជ្រូកពងទា១ឆ្នាំងលេខ៥០ សាច់ចង្កាក់ ផ្លែឈេីចម្រុះ និងថវិកាចំនួន៥០០,០០០រៀល ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៦១អង្គក្នុងអង្គចំនួន ៥០,០០០រៀល ដែលសរុបចំណាយថវិកាទាំងអស់ចំនួន ២៥,០០០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ