ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ
នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាកន្លែងផ្ទុកឯកសារប្រវត្តិសាស្រ្ត និងឯកសារផ្សេងៗដ៏សម្បូរបែប និងបានជួបសំណេះសំណាលជាមួយ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ រាជធានីភ្នំពេញ ។