khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបំបួសកុលបុត្រ និងនាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធឃោសាចារ្យ
     
    ចែករំលែក ៖

    ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងលោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានប្រារព្ធពិធីបំបួសកុលបុត្រ (បំបួសនាគ) ដែលជាកូនបង្កើត និងក្មួយៗ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។
    ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលផលបុណ្យជូនដល់មាតា បិតា ញាតការទាំង៧សន្តាន និងបុព្វការីជនដែលបានពលីជីវិតបម្រើជាតិមាតុភូមិ សូមដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកមានគុណទាំងនោះ បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail