khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ័បញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅសាលាអាន់នូរ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ២១-ខែកក្កដា-ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ័បញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅសាលាអាន់នូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    ស្ថិតក្នុងឱកាសនាពិធីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរីករាយសារជាថ្មីម្តងទៀតដែលបានឃើញនូវសមិទ្ធិផលធនធានអ្នកបន្តវេនដែលបានដុះលូតលាស់ឡើងនៅពីមុខខ្ញុំនាពេលនេះ ទាំងនេះក៏ចាត់ថាជាសំណាងដែលព្រះអោលឡោះបានប្រទានដល់យើងទាំងអស់គ្នាមានឱកាសបានរស់នៅដោយមានក្តីសុខមានជីវភាពគ្រប់គ្រាន់ដល់ឪពុកម្តាយរបស់យើងដើម្បីបញ្ជូនយើងមកសាលារៀនក្រេបយកនូវចំណេះដឹងរហូតដល់មានលទ្ធផលដូចថ្ងៃនេះ ។

    ឯកឧត្តមក៏បានបន្តទៀតដែរថា ជោគជ័យដែលយើងទទួលបាននាពេលនេះសូមយើងកុំភ្លេចឲ្យសោះគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរៈជនស្នេហាជាតិដែលបានរំដោះជាតិរួចផុតពីភ្លើងសង្គ្រាមដែលកំទេចប្រទេសមួយទាំងមូលឲ្យក្លាយជាផេះផង់សូម្បីតែសាលារៀន ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងបី ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចប្បនជាប្រធានព្រឹទ្ធសភា ដែលបានដឹកនាំអភិវឌ្ឍន៍ប្រទេសឲ្យមានភាពស្រស់បំព្រងបង្កើតសាលារៀនគ្រប់ទីកន្លែង ហើយបានអភិវឌ្ឍន៍ធនធានមនុស្សគ្រប់វិស័យរួមទាំងវិស័យសាសនាផងដែរ។ ស្របពេលសន្តិភាពនិងការអភិវឌ្ឍន៍កាន់រីកដុះដាល យើងក៏មានវរៈជនបន្តវេនដ៏ឆ្នើម គឺសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងលះបង់ពេលវេលាកម្លាំងកាយចិត្តបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខជានិច្ច។

    ស្ថិតក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីឯកឧត្តម ក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំ កំពង់ចាម អភិបាលរងខេត្តត្បូងឃ្មុំ កំពង់ចាម អភិបាលរងស្រុកចំណុះខេត្តត្បូងឃ្មុំ កំពង់ចាម គ្រូៗនិងប្រជាពលរដ្ឋប្រមាណ២៣៥នាក់ផងដែរ។

    ក្រោយបញ្ចប់កម្មវិធីឯកឧត្តមក៏បានឧបត្ថមថវិកាលើកទឹកចិត្តដល់សិស្សដែលបញ្ចប់ការសិក្សាផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម