khmer eng
  • គណៈកម្មការទី៨ព្រឹទ្ធសភា នាំយកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចែកចាយចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតជូន ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានសមាគមនារីខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត សមាជិកគណៈកម្មការសាខាសមាគមនារីខេត្តព្រៃវែង និងប្រជាពលរដ្ឋស្រុកបាភ្នំ សរុបចំនួន៦៥០នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។
    សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO បានឧបត្ថម្ភចង្ក្រានចំនួន ៥.៧៥៦គ្រឿង និងធុងចម្រោះទឹកស្អាតសរុបចំនួន ១.៣១៥គ្រឿង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋចំនួន០៩ឃុំ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា