ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឺទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗរួមមាន៖ ១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។ ២.រាយការណ៍អំពីដំណើរការត្រៀមចុះធ្វើពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី នៅខេត្តកំពង់ធំ។ ៣.បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន