khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ចុះពិនិត្យការជួសជុលផ្លូវមួយខ្សែចាប់ពីផ្លូវជាតិ៥៦A ដល់វត្តរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការផ្ដល់អនុសាសន៍ពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បន្ទាយមានជ័យ ជូនដល់ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ លោក លឿង សុភក្តិ អភិបាលស្រុកស្រុកស្វាយចេក ចុះពិនិត្យការជួសជុលផ្លូវមួយខ្សែចាប់ពីផ្លូវជាតិ៥៦A ដល់វត្តរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីជួយពិនិត្យកែសម្រួលក្នុងការជួសជុលបន្ថែម។ការជួសជុលនេះត្រូវបានផ្ដួចផ្ដើមឧបត្ថម្ភដោយ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន រួមជាមួយកំលាំងមហាសាមគ្គី។ ជាមួយនេះ ឯកឧត្តម និងលោកអភិបាលស្រុក បានជួយឧបត្ថម្ផថ្មមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ