khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភារៀបចំពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តីនៅខេត្តកំពង់ធំ
     
    ចែករំលែក ៖

    ពង្រឹងពង្រីក ការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តីក្នុងខេត្តកំពង់ធំចំនួន១១៣នាក់ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
    ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅរយៈមួយព្រឹក ដោយមានការចាក់បញ្ចាំខ្សែវីដេអូស្តីពី វឌ្ឍនភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភានីតិកាលទី៤ ការធ្វើបទបង្ហាញស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា  ការចូលរួមមតិយោរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ស្តីអំពី៖ទី១-ការអនុវត្តផែនការអភិវឌ្ឍឃុំ សង្កាត់ ដោយផ្តោតលើបញ្ហាពាក់ព័ន្ធទៅនឹងផលប្រយោជន៍សម្រាប់ស្រ្តី និងក្មេងស្រ្តី ទី២-ការគាំទ្រការទំនាក់ទំនង កិច្ចសហការ បញ្ហាប្រឈម និងសំណូមពររបស់សមាជិក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី។
    បន្ទាប់មកក្រុមសមាជិកាព្រឹទ្ធសភា បាននាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងអំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា រួមាន៖ សារុងចំនួន១៥០ និងកន្សែងចំនួន១១០ កាបូបចំនួន១៨០សម្រាប់ សាប៊ូលាងដៃចំនួន១៨០ និងថវិកាមួយចំនួន សម្រាប់ជូនថ្នាក់ដឹកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ