khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញ ចុះជួបផ្ទាល់សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជម្ងឺជួបការលំបាកខ្វះខាតជាក់ស្តែង ចំនួន៣៧គ្រួសារ រស់នៅក្នុងសង្កាត់ទាំង៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ រួមសហការជាមួយអនុសាខាកាកបាទកហរហមកម្ពុជាខណ្ឌទួលគោក ចុះជួបផ្ទាល់សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជម្ងឺជួបការលំបាកខ្វះខាតជាក់ស្តែង ចំនួន៣៧គ្រួសារ រស់នៅក្នុងសង្កាត់ទាំង៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង បានរួមគ្នាផ្តល់ជូន អង្ករ សរុប៧០០គីឡូក្រាម ថវិកា១ ១៧៥ ០០០ រៀល និងកន្សែងពោះគោ ៣៦កន្សែង ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ជាក្រុមគ្រួសារតែមួយក្នុងបរិកាសស្និទ្ធស្នាលរីករាយក្រៃលែង។ ព្រមជាមួយនោះខ្ឯកឧត្តម ក៏បានសំណូមពរលោកចៅសង្កាត់ ជួយផ្សព្វផ្សាយលើកទឹកចិត្តឲ្យក្មួយៗ និងចៅៗជាយុវជន យុវនារីក្នុងគ្រួសារក្រីក្រ ក្នុងការរៀបចំបែបបទបានចូលរៀនក្នុងវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅបង្កើនចំណូលក្នុងក្រុមគ្រួសារកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត