khmer eng
  • ឯកឧត្ដម ទេព យុទ្ធី ជួបសំណេះសំណាលជាមួយអាជ្ញាមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការ មេបញ្ជាការកងកំលាំងប្រដាប់អាវុធស្រុក ក្រុមប្រឹក្សាឃុំពងទឹក ក្រុមប្រឹក្សាឃុំអង្កោល មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព និង មេភូមិទាំងអស់ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។
    ក្នុងពិធីជួបសំណេះសំណាល ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និង ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងបានសំដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាល និងកំលាំងសមត្ថកិច្ចគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងថែទាំប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ ។
    ក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូននូវតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ការវិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្មូជា ជាពិសេសបានជម្រាបជូនអំពីសាវតា គោលបំណង លទ្ធផលនែកិច្ចដំណើរការ និងផលប្រយោជន៍ទទួលបានអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ទ្បាវ វៀតណាម ( CLV DTA ) ព្រមទាំងគម្រោងការទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមក្រៅប្រទេសក្រោមការដឹកនាំរបស់ជនក្បត់ជាតិ៣ជំនាន់ ញុះញង់ អុចអាល បំផុសប្រជាពលរដ្ឋឱ្យចូលរួមបង្កចលាចល ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍នេះ និង ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតទ្បើងពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ។
    ជាចុងក្រោយឯកឧត្តមបានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋបាល និង សមត្ថកិច្ចគ្រប់ថ្នាក់ក្នុងស្រុកដំណាក់ចង្អើរ ឱ្យបន្តអនុវត្តន៍តួនាទី ភារកិច្ចតាមច្បាប់កំណត់ ជាពិសេសអនុវត្តន៍វិធានការច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះជនអគតិប្រឆាំងជ្រុលនិយម ដែលមានបំណងបំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យព្យាយាមធ្វើការអប់រំប្រជាពលរដ្ឋកុំឱ្យចាញ់ការអូសទាញ បំផុសបំផុល និង ការញុះញង់ចូលរួមបង្កចលាចល ឬ ចូលរួមបាតុកម្មខុសច្បាប់ ។

    ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ