ឯកឧត្តម ឈើយ ចាន់ណា បានចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំតាបែន និងឃុំស្លក្រាម
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពេលព្រឹក ឃុំតាបែន និងពេលរសៀល ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្ដម លោកជំទាវក្រុមកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្ទីរ ការិយាល័យជំនាញ បានចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំទាំងពីរឃុំខាងលើ របស់ប្រជាពលរដ្ឋ។ នាឱកាសនោះក្រុមការងារ និងមន្រ្តីជំនាញបានឆ្លើយ តបនិងដោះស្រាយ និងបញ្ជូនមន្រ្តីជំនាញចុះពិនិត្យផលប់ះពាល់ដែលលើកឡើងក្នុងវេទិកា។ ជាមួយនេះឯកឧត្ដមបានបន្តចុះពិនិត្យបញ្ហាជាក់ស្ដែងមួយចំនួន។ដោយឡែកបញ្ហាប្រឈមខ្លះទៀតក្រុមការងារធ្វើសេចក្ដីរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីសុំមតិណែនាំ បន្តពិនិត្យដោះស្រាយ។