khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញនាំយកចែកចង្ក្រានសន្សំសំចៃថាមពល ធុងចម្រោះទឹកស្អាត ក្រម៉ា និងសាប៊ូលាងសំអាតដៃ ជូនប្រជាពលរដ្ឋចំនួន២៦៥គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។
    អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ បានមកពីព្រះរាជអំណោយរបស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO។
    ក្រៅពីនេះ លោកជំទាវ អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារចំនួន២ម៉ឺនរៀល។ ជាមួយគ្នានោះ លោកជំទាវក៏បានឧបត្ថមជូនស្រ្តីមានផ្ទៃពោះចំនួនមួយនាក់ ជនពិការជើងចំនួនមួយនាក់ និងលោកយាយពិការភ្នែកចំនួនមួយនាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងមន្រ្តីសាខាកាកបាទក្រហមចំនួន១៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្ជ្រៀចចំនួន២លានរៀល។
    បន្ទាប់មកនារសៀលថ្ងៃដដែល គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចកន្លែងតម្បាញហូល ស្ថិតនៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម