khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប១០១នាក់។
    ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីឈ្វេងយល់បន្ថែមអំពី៖
    ១.ការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។
    ២.ការផ្តល់សេវាសាធារណៈ (ការចុះបញ្ជីអត្រានុកូលដ្ឋាន) ៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    ៤.បញ្ហាប្រឈម និងសំណូមពរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ