khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញធ្វើបាឋកថា ស្តីពី «តើកម្ពុជាធ្វើបានល្អកម្រិតណា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានលើកឡើងថា យើងត្រូវអរគុណ សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាទទួលបានសន្តិភាព និងវឌ្ឍនភាពដល់សព្វថ្ងៃនេះ និងគួរចូលរួមពន្យល់ញាតិមិត្ត អំពីសេចក្ដីពិតនៃ CLV។
    ឯកឧត្តមបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា «តើកម្ពុជាធ្វើបានល្អកម្រិតណា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតសរុបប្រមាណ២៥០នាក់។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជាមានកម្រិតល្អក្នុងរយៈពេលជាងពីរទសវត្សន៍ចុងក្រោយនេះ៖ ទី១) កំណើនសេដ្ឋកិច្ចខ្ពស់ ដោយធ្វើឱ្យកំណើនចំណូលរបស់ប្រជាជនម្នាក់/ឆ្នាំ ខ្ពស់ (២៩៦$ នៅឆ្នាំ១៩៩៩ និង២,៣៣៦$ នៅឆ្នាំ២០២៤), ២) រក្សាបាននូវអត្រាអតិផរណាក្នុងកម្រិតទាប (២.២៧% នៅឆ្នាំ២០២៤) និងទី៣) អាយុក្ខ័យ (Life Expectancy) បានកើនឡើងពី ៥៨ឆ្នាំ នៅ១៩៩៩ ដល់ ៧១ឆ្នាំ នៅឆ្នាំ២០២៤ ដោយនេះមកពីកត្តាសន្តិភាព ស្ថេរភាព វឌ្ឍនភាពផ្នែកសុខាភិបាល អត្រាស្លាប់របស់កុមារបានថយចុះ សេវាសុខភាពសាធារណៈល្អ ប្រជាជនអាចចេញទៅព្យាបាលនៅបរទេសបានដោយសេរី និងមិនមានការស្លាប់ដោយសារបញ្ហាគ្រាប់មីននៅពេលបច្ចុប្បន្នជាដើម។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា  បានលើកឡើងថា ព័ត៌មាន​ CLV DTA ជារឿងចាស់ និងមិនមានការលាក់បាំងដូចមតិលើកឡើងរបស់បុគ្គលមួយចំនួនតូចនោះទេ។ តាមការស្រាវជ្រាវ បានបង្ហាញថា មានព័ត៌មាន និងអត្ថបទជាច្រើនសន្ធឹកបានបោះផ្សាយ អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅតាមអ៊ីនធឺណែត ការសែត ដោយមានទាំងភាសារកម្ពុជា ឡាវ វៀតណាម និងភាសារអង់គ្លេសជាដើម។
    ឯកឧត្តម គូសបញ្ជាក់បន្ថែមថា មានអ្នកស្រាវជ្រាវនៃវិទ្យាស្ថានមេគង្គ នៅប្រទេសថៃ បានសរសេរ និងបោះផ្សាយអត្ថបទគោលនយោបាយខ្លី (The Cambodia, Lao PDR, and Vietnam (CLV) Development Triangle Opportunities, Challenges and Options for Future) នៅឆ្នាំ ២០០៧, អត្ថបទស្រាវជ្រាវ របស់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យ Tsukuba, ប្រទេសជប៉ុន អំពីCLV DTA: Assessment of the Key Factors for Success នៅឆ្នាំ២០១២ និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានពន្យល់បន្ថែមអំពី CLV DTA និងបានអនុញ្ញាតឱ្យនិសិ្សតឡើងអានមាត្រាមួយចំនួននៃកិច្ចព្រមព្រៀងនោះ។

    ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
    រូបភាព និងសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតថ្វាយព្រះពរ របស់ គណៈកម្មការទី៨ ព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា