khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  អ៊ុច បូររិទ្ធ ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន៩៩នាក់ នៅសាលប្រជុំសាលាស្រុកពញាក្រែក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
    ពិធីសំណេះសំណាលនេះ​ រៀបចំឡើក្នុងគោលបំណងសំខាន់ចំនួន៤គឺ៖
    ទី១. បង្ហាញមុខងារតំណាង និងរាយការណ៍ ផ្សព្វផ្សាយសកម្មភាពរបស់ព្រឹទ្ធសភា។
    ទី២.ដើម្បីការផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន។
    ទី៣.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា។
    ទី៤.ការពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន