khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយក្មួយៗកំព្រាចំនួន៦០នាក់ នៅការិយាល័យអុីមាំក្រុងកំពង់ចាម
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធាន សសយក ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយក្មួយៗកំព្រាចំនួន៦០នាក់ នៅការិយាល័យអុីមាំក្រុងកំពង់ចាម។

    ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមបានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗបើទោះជាយើងមិនមានឪពុក ឬម្តាយ ហើយជួបការលំបាកជាងគេបន្តិចមែន ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ថ្នាក់គឺមិនបោះបង់ មិនមើលរំលងក្មួយៗឡើយទោះជួយមិនច្រើនក៏ប៉ុន្តែក៏មិនសម្លឹងមើលក្មួយៗរស់ដោយគ្មានការសិក្សា គ្មានអារហារហូកចុកនោះឡើយ ។

    ក្នុងឱកាសនេះដែរឯកឧត្តមក៏បាននាំយកថវិកាឧបត្ថមរបស់ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី២នៃព្រឹទ្ធសភា និងជាប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជូនក្មួយៗចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល សម្រាប់ដោះស្រាយក្នុងបន្ទុក។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ