khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ CLV DTA ជារឿងចាស់ និងមិនមានការលាក់បាំងដូចមតិលើកឡើងរបស់បុគ្គលមួយចំនួនតូចនោះទេ និងគួរចូលរួមពន្យល់ញាតិមិត្ត អំពីសេចក្ដីពិតនៃ CLV
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ នៅខណ្ឌចំការមន រាជធានីភ្នំពេញ នាពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹងនាំខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញារធមូលដ្ឋានសរុបប្រមាណ ៣០នាក់។
    ឯកឧត្តម មានប្រសាសន៍កោតសរសើរ ដល់មន្រ្ដីមូលដ្ឋាន ដែលបានធ្វើការប្រកដោយតម្លាភាព មានប្រសិទ្ធភាព ធានាសុវត្ថិភាពសាធារណៈ សន្តិសុខសង្គម ព្រមទាំងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ព័ត៌មានអំពី CLV ត្រូវបានបោះផ្សាយយ៉ាងច្រើន នៅតាមអ៊ីនធឺណែត ការសែតក្នុងស្រុក និងបរទេស ក្នុងមួយឆ្នាំមានប្រហែល៤-៥អត្ថបទ ដោយមិនមានការលាក់បាំងដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះទេ និងត្រូវរួមគ្នាពន្យល់អំពីសេចក្ដីពិតនៃ CLV DTA ជូនញាតិមិត្តរបស់យើង។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានពន្យល់បន្ថែមអំពី CLV DTA និងបានអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់អានមាត្រាមួយចំនួននៃកិច្ចព្រមព្រៀងនោះ។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកពិបាកនាពេលបច្ចុប្បន្ន ក៏កម្ពុជា បានសម្រេចកំណើនសេដ្ឋកិច្ចល្អ នេះបើតាមទិន្នន័យរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា GDP របស់កម្ពុជាមាន ៦% នៅឆ្នាំ២០២៤, វៀតណាមមាន ៥.៨%, ឡាវមាន ៤%, ថៃមាន ២.៧% និងមីយ៉ានម៉ាមាន ១.៥%។

    ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ