khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងពិនិត្យមើលក្រុមការងារកំពុងសាងសង់របងថ្មីមួយខ្សែជូនសាលាឃុំជើងគោដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តមបណ្ឌិត។
    គួររំលឹកផងដែរ កាលពីឆ្នាំ១៩៩៧ ដោយមើលឃើញអគាររដ្ឋបាលឃុំសាងសង់ពីឈើប្រក់ស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម ឯកឧត្តមបណ្ឌិតបានជួយសាងសង់អគារថ្មឱ្យប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន និងនៅរដូវរំហើយខាងមុខនេះ ឯកឧត្តមបណ្ឌិតនឹងបញ្ជូនក្រុមការងារគ្រឿងចក្រមកជួយសម្រួល បរិវេណសាលាឃុំឱ្យបានល្អប្រសើរជាងនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ