ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្ដាប់របាយការណ៍ស្ដីពីសកម្មភាពការងារនាពេលកន្លងមក ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត នៅសាលប្រជុំស្នងការនគរបាលខេត្តសៀមរាប ។