khmer eng
  • គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញស្វែងយល់អំពីការដំណោះស្រាយចំពោះបញ្ហាបំពុលដោយផ្លាស្ទិក នៅជុំវិញពិភពលោក
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមក្នុងពិធីធ្វើបទបង្ហាញស្ដីពី សកម្មភាពរបស់នាវាដែលបានសម្អាតផ្លាស្ទិក ការបំពុលលើផ្ទៃទឹកជុំវិញពិភពលោក និងការកែច្នៃកាកសំណល់ផ្លាស្ទីកទៅជាសម្ភារសំណង់ វត្ថុថ្មី និងប្រភពថាមពល ដោយកញ្ញា Morgane ប្រធានគ្រប់គ្រងការសំចតរបស់នាវា Plastic Odyssey នៅកំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
    កប៉ាល់ Plastic Odyssey បានធ្វើដំណើរជុំវិញពិភពលោក មកពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិក និងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ ក្នុងគោលបំណងដំណើរបេសកកម្មជុំវិញពិភពលោកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាបំពុលដោយផ្លាស្ទិក ដើម្បីចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិក ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។
    កប៉ាល់ Plastic Odyssey បានចូលចត និងបំពេញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក នៅទីក្រុងភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរបេសកកម្មនៅជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំមកហើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ ឆ្នាំឈានចូល ៧៤ ឆ្នាំ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ព្រឹទ្ធសភា គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុគម្រប់ខួប៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ របស់សម្តេចក្រឡាហោម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ