khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ អញ្ជើញចូលរួមជាកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តិទី៤ 
     
    ចែករំលែក ៖

    នៅព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានចាត់ឲ្យឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ អញ្ជើញចូលរួមជាកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តិទី៤  ឆ្នាំ២០២៤ នឹងមានអ្នកអញ្ជើញចូលរួមសរុបប្រមាណ៣៤១ នាក់ នៅអគាររស្មីបឹងកក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ម៉ាន់ ឈឿន បានផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យក្មួយៗនិងចៅៗជាយុវជន យុវនារីក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក្នុងការរៀបចំបែបបទបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឲ្យបានច្រើនថែមទៀតដើម្បីឈានទៅបង្កើនចំណូលក្នុងក្រុមគ្រួសារកាន់តែរីកចម្រើនឡើងបន្ថែមទៀត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ