khmer eng
  • លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៤ នៅវត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ ក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
    នាឱកាសនោះដែរ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ វេប្រគេនព្រះសង្ឃចំនួន ២៧អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន បុព្វការីជនមានជីដូន ជីតា ញាតិការទាំង៧ សន្ដាន ព្រមទាំងវីរយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិកម្ពុជា និងប្រជាជន ដែលបានពលី និងមរណៈកាលទៅកាន់លោកខាងមុខ សូមឱ្យវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះបានយោនយកកំណើតនៅក្នុងទីឋានសុគតិភពកុំបីភ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា