khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋចំនួន២,១១៥នាក់ ប្រារព្ធពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់ នៅវិហារឥស្លាមភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋចំនួន២,១១៥នាក់ ប្រារព្ធពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់ នៅវិហារឥស្លាមភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ស្ថិតក្នុងពិធីនេះដែរ ឯកឧត្តម បានមានមតិបើកកម្មវិធីដូចច្នេះថា រាប់សិបឆ្នាំមកហើយដូនតារបស់យើងគឺបានប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ និងបន្សល់ទុកមកដល់យើងទាំងអស់គ្នានាពេលនេះ ។ ប៉ុន្តែជាអកុសល្យពិធីនេះគឺបានបិទរយៈពេល៤ឆ្នាំគឺឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្នុងរបបប្រល័យពូជសាសន៍ប៉ុន្តែក្រោយថ្ងៃរំដោះជាតិឲ្យមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភាមកពិធីនេះក៏ចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ ។ ជាការពិតណាស់គ្រប់សាសនាគឺតែងមានពិធីបែបសាសនារៀងៗខ្លួន ក៏ប៉ុន្តែបើប្រទេសគ្មានសន្តិភាពក៏យើងគ្មានឱកាសដូចពេលនេះដែរ ។ ដូច្នេះហើយយើងត្រូវសុំពរពីព្រះអល់ឡោះជាម្ចាស់សូមឲ្យថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ និងសម្តេចធិបតី ឲ្យមានសុខភាពល្អកម្លាំងកាយមាំមួន ឈ្លាសវៃដើម្បីដឹកនាំប្រទេសយើងឲ្យមានសន្តិភាពជារៀងរហូត។

    ស្ថិតក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានឧបត្ថមថវិកាចំនួន១០,០០០,០០០រៀលនិងថវិកា សប្បុរសជនក្នុងភូមិ និងក្រៅភូមិមួយចំនួនដើម្បីរៀបចំអារហារសាមគ្គីក្រោយបិទកម្មវិធី ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ