khmer eng
  • ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៧ នៅវត្តឧណ្ណាលោម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ជាថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌទី៧ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមជាមួយសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញនាំយកចង្ហាន់បិណ្ឌបាត សាដក បច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តឧណ្ណាលោម ដើម្បីធ្វើកិច្ចឧទ្ទិសកុសលផលបុណ្យទៅកាន់បុព្វការីជន ដួងវិញ្ញាក្ខន្ធអ្នកស្នេហាជាតិ ដែលលោកបានធ្វើពលីកម្មក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងញាតកាទាំង៧សន្តានដែលបានចែកឋានទៅលោកខាងមុខ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា