បន្ទាប់ពីចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម ក្រុងកំពង់ចាម ស្រុកកោះសូទិន និងស្រុកកងមាស ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំទាំង១៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ពិធីសំណេះសំណាលប្រកបនេះ ប្រព្រឹត្តទៅនៅសាលាស្រុកស្រីសន្ធរដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំទាំង១៤ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំទាំង១៤ ព្រមទាំងអ្នកពាក់ព័ន្ធសរុបចំនួន ១២៥នាក់។
មុននឹងបញ្ចប់ពីធី ឯកឧត្តមប្រធានក្រុមក៏បានប្រគល់ជូន ក្នុងម្នាក់នូវកញ្ចប់ឃីត១ រួមមាន៖ ខោ អាវ មួក ថ្នាំពេទ្យ និងថវិកា ១ម៉ឺនរៀល ដល់អ្នកចូលរួមទាំងអស់…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន