khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ អមដំណើរឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉ាល់ សំអឿន ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤
     
    ចែករំលែក ៖

    រសៀលថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉ាល់ សំអឿន ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង២:១០នាទីយប់ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានសំដែងនូវសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុតក្រោយទទួលដំណឹងមរណៈភាពរបស់ឯកឧត្តម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា មរណៈភាពរបស់ឯកឧត្តម គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេង ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុតប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដ៏ល្អប្រពៃដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូនចៅសាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឲ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ។ ក្នុងវេលាប្រកបដោយក្តីក្តុកក្តួលរំជួលចិត្តដ៏សែនសោកសង្រេងនេះឯកឧត្តម កែ គឹមយ៉ាន ព្រមទាំងគណៈប្រតិភូអមដំណើរ បានសម្ដែងនូវក្តីសោកស្ដាយជាពន់ពេក និងចូលរួមរំលែកមរណ:ទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៉ាល់ សំអឿន សូមបានចាប់បដិសន្ធិក្នុងសុខគតិភពគ្រប់ៗជាតិកុំបីខានឡើយ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត