ឯកឧត្តម ទេព យុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពចៅសង្កាត់រងទី២ នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
![](https://senate.gov.kh/wp-content/uploads/2024/10/photo_2024-10-04_13-01-48.jpg)
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ពៅ មួយ សមាជិកាក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់រងទី២ នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥