khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីពិធី សំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យស្វាយចេក
     
    ចែករំលែក ៖


    ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីពិធី សំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យស្វាយចេក អមដំណើរដោយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្ដិ អភិបាលស្រុក លោកមេឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានសម្តែងការសប្បាយរីករាយចំពោះការជួបជុំនាពេលនេះ និងសូមអរគុណចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងារការអប់រំណែរនាំឲ្យសិស្សគ្រប់រូបដើរតម្រង់ទិសទៅរកផ្លូវដែលល្អចៀសវាងអំពើឧបាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម ដូចជាក្មេងទំនើង ដើរប្រព្រឹត្ដនូវអំពើឆក់ ប្លន់ លួច និងការប្រើប្រាស់គ្រឿងញៀនជាដើម។ ជាអ្នកផ្ដល់នូវទេពកោសល្យ បទពិសោធន៍ ភាពវៃឆ្លាត គំនិតប្រាជ្ញា ចំណេះដឹងផ្ទេរទៅឱ្យសិស្សគ្រប់ៗគ្នា ដោយឥតលាក់លៀម។ ក្នុងនោះឯកឧត្តម បានឧបត្ថម្ភជាថវិកាសរុបចំនួន១,២០០,០០០រៀល សារុង៤៣ និងភេសជ្ជៈ ៥កេសផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail