khmer eng
  • ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី វឌ្ឍនភាព នៃសន្តិសុខព័ត៌មានវិទ្យាសភា នៅសាលសិក្ខាសាលាខាងជើង
     
    ចែករំលែក ៖

    នាថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី វឌ្ឍនភាព នៃសន្តិសុខព័ត៌មានវិទ្យាសភា (Improvement of the IT Security at the Senate) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីសិក្ខាកាមមកពីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង។

    វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានរយៈពេល១៥ថ្ងៃ ដែលមានសិក្ខាកាមចូរួមសរុប១៤នាក់ មកពីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលឧទេសនាមដោយ Mr Lutz Bickhardt ជាអ្នកជំនាញការជាន់ខ្ពស់អាល្លឺម៉ង់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail