khmer eng
  • ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការព្រឹទ្ធសភាស្តីទី បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមបណ្ឌិត សួន វ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល ដើម្បីសហការជាមួយសាលាភូមិន្ទរដ្ឋបាល រៀបចំបើកវគ្គបណ្តុះបណ្តាលជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋាបាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំអគារក្រហម វិមានព្រឹទ្ធសភា ស្លាបខាងស្តាំ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការព្រឹទ្ធសភាស្តីទី បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមបណ្ឌិត សួន វ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល ដើម្បីសហការជាមួយសាលាភូមិន្ទរដ្ឋបាល រៀបចំបើកវគ្គបណ្តុះបណ្តាលជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាភូមិន្ទរដ្ឋបាល។

    វគ្គបណ្តុះបណ្តាលដែលគ្រោងនឹងរៀបចំ រួមមាន៖ ទី១-គោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ទី២-ការតាក់តែងច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋាន ទី៣-ប្រព័ន្ធនយោបាយ និងរដ្ឋបាល ទី៤-ប្រព័ន្ធនីតិអាស៊ាន ទី៥-គ្រប់គ្រងអង្គភាពសាធារណៈ ទី៦-ការដោះស្រាយវិវាទរដ្ឋបាល និងទី៧-នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail