khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដោយមានការចូលរួមពីលោកជំទាវ ចាន់ សុទ្ធាវី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ និងឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងច្បាប់ស្ដីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ។
    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា អគារE ជាន់ទី១ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០រសៀល៕

    ខ្លឹមសារ៖ ជំនួយការអមគណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត